ប្រាសាទបាគង-សៀមរាប: កំពង់ភ្លុក គឺជាទីទួលមួយ ឬអ្នកខ្លះថា ជាកោះដែលប្រមូលផ្តុំទៅដោយប្រជាជនជាច្រើនរយនាក់ ហើយទីនោះបង្កើតបានជាឃុំមួយ ហៅថា ឃុំកំពង់ភ្លុក ។ ឃុំកំពង់ភ្លុក ចំណុះឲ្យរដ្ឋបាលស្រុកប្រាសាទបាគងខេត្ត សៀមរាប ។ ទូទៅគេមិនទាន់បានស្គាល់កំពង់ភ្លុកថា នៅទីណាឡើយ ប៉ុន្តែគេគ្រប់គ្នាគ្រាន់តែឮឈ្មោះ កំពង់ភ្លុក នោះប៉ុណ្ណោះ ។
យើងបានទៅដល់ ឃុំកំពង់ភ្លុក នាពេលថ្មីៗកន្លងទៅនេះ ។ ទីនោះពិតជាមានភាពទាក់ទាញផ្នែកទេសចរបំផុត ព្រោះក្រៅពីភូមិប្រជាជននៅលើកោះ មានវត្តបុរាណមួយ និងភូមិបណ្តែតទឹក គឺនៅមានព្រៃគុហ៍ដើមរាំង ទឹករាប់សិបហិកតាទៀត កំពុងតែបង្ហាញនូវភាពស្រស់បំព្រង និងមានម្លប់ត្រឈឹងត្រឈៃបង្ហាញឲ្យឃើញ នូវការទាក់ទាញភ្ញៀវទេសចរណ៍បំផុត ។
ទាំងអាជ្ញាធរដែនដី ទាំងផ្នែកជំនាញទេសចរណ៍បានបញ្ជាក់ថា ព្រៃគុហ៍ដើមរាំងទឹកទាំងនោះ គឺមានសល់តែមួយកន្លែងគត់ គ្មានពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដើមរាំងនោះ មានអាយុកាលជាង ១០០ ឆ្នាំមកហើយ ។
លោក នឹង នី ប្រធានក្រុមប្រឹក្សាឃុំកំពង់ភ្លុកបានិយាយថា ព្រៃគុហ៍ដើមរាំងបានបន្សល់ទុកនាពេលបច្ចុប្បន្ន មានចំនួន ៤៨ ហិកតា ។ លោកបន្តថា មុននោះព្រៃគុហ៍សល់ច្រើន តែដោយខ្វះការការពារ ក៏នៅសល់ត្រឹមតែចំនួន ៤៨ ហិកតា ដែលគ្រប់គ្រងដោយអាជ្ញាធរឃុំ និងសហគមន៍ទេសចរណ៍កំពង់ភ្លុកនាពេលបច្ចុប្បន្ន ។
លោក នឹង នី បានបញ្ជាក់ថា បច្ចុប្បន្ននេះដែរ ឃុំកំពង់ភ្លុកមានប្រជាជនសរុបចំនួន ៣៣០៥ នាក់ និងមានផ្ទៃដីសរុប ១២៣២៩ ហិកតា មានផ្ទះ ៤៤១ ខ្នង ស្មើ ៦១៧ គ្រួសារ និងចែកចេញជាបីភូមិ គឺភូមិដីក្រហម, ភូមិត្នោតកំបុត និងភូមិគោកក្តុល ។ ក្នុងចំនួននោះមានផ្ទៃដីព្រៃលិចទឹក ៧៤៤៨ ហិកតា ផ្ទៃដីអភិរក្សព្រៃលិចទឹក ១១១ ហិកតា ព្រៃអភិវឌ្ឍន៍ត្រីពូជ ៤ ហិកតា ព្រៃតំបន់អភិរក្សសត្វស្លាប ៧ ហិកតា ។
ទោះបីយ៉ាងណាក៏ដោយលោកប្រធានក្រុមប្រឹក្សាឃុំកំពង់ភ្លុក បាននិយាយយ៉ាងនេះថា ពិតមែនតែតំបន់នោះ បានឈានចូលជាកន្លែងទេសចរណ៍បណ្តើរៗ ប៉ុន្តែប្រជាជនមិនទាន់បានទទួលមកវិញ នូវប្រភពចំណូលពីវិស័យទេសចរណ៍នោះនៅឡើយទេ ។
លោកមេឃុំបានពន្យល់ប្រាប់យើងថា ប្រជាជននៅឃុំកំពង់ភ្លុកបច្ចុប្បន្ន មានប្រមាណ ៨៥ ភាគរយ នៅតែបន្ដប្រកបមុខរបរនេសាទនៅឡើយ ហើយ ១៥ ភាគរយទៀតរកស៊ីលក់ដូរ ផ្ទៃដីធ្វើស្រែមិនមានឡើយ ។ ការផ្លាស់ប្តូរមុខរបរពីនេសាទមកទាញ យកវិស័យទេសចរណ៍ប្រហែលជាយឺតបន្តិច ព្រោះប្រជាជនបានចាប់យករបរនេសាទតាំងពីដើមរៀងមក ។ លោកមេឃុំបានបន្តថា ក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ចំនួន ៣ ទៅ ៥ កាណូតបានជិះកាណូតមកមើលភូមិដ្ឋាន និងភូមិបណ្តែតទឹក និងព្រៃគុហ៍ដើមរាំងទឹក ខាងលើតែប្រជាជនមិនទាន់ធ្វើអ្វី បានចំណូលពីទេសចរណ៍ទាំងនោះឡើយ ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបាននិយាយដែរថា អ្វីដែលជាភាពទាក់ទាញនោះ គឺព្រៃគុហ៍ដើមរាំងនៅកំពង់ភ្លុក ។ លោកបន្តថា ទីនោះគឺព្រៃគុហ៍ដើមរាំងមានតែមួយគត់ គ្មានខេត្តណាមានឡើយ ។ លោក ង៉ូវ សេងកាក់ បានបន្តថា ព្រៃគុហ៍ដើមរាំងត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ មិនឲ្យប្រជាជនចូលទៅកាប់បំផ្លាញ យកមកធ្វើអុសបានឡើយ ក្រៅពីសល់ចំនួន ៤៨ ហិកតា ដែលកំពុងតែការពារយ៉ាងសកម្មបំផុត មិនឲ្យបាត់បង់តទៅទៀតឡើយ ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា អនាគត់ដ៏ខ្លីខាងមុខរមណីយដ្ឋាន ឃុំកំពង់ភ្លុក និងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ជាពិសេសព្រៃគុហ៍ដើមរាំងខាងលើ ក្រៅពីផ្ទះបណ្តែតទឹក ភូមិដ្ឋាននៅលើកោះមួយនោះ ។ លោកចាត់ទុកថា ទីនោះជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល គ្មានអ្វីផ្ទឹមមួយ សំរាប់ព្រះរាជាណាចក្រកម្ពុជា ។ លោកប្រធានមន្ទីរទេសចរណ៍រូបនោះបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ទៅកម្សាន្តកំពង់ភ្លុក គឺសំខាន់គឺមើលធម្មជាតិបណ្តែតទឹក និងគោលដៅសំខាន់ទស្សនាព្រៃគុហ៍ ដើមរាំងខាងលើពិតជាមានអារម្មណ៍ប្លែកជាង កន្លែងណាៗទាំងអស់ ។
លោក គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីពេលថ្មីៗកន្លងទៅនេះ បានមានប្រសាសន៍ថា អ្វីដែលសំខាន់នោះក្រសួងទេសចរណ៍ ចង់ឲ្យតំបន់កំពង់ភ្លុកក្លាយ ទៅជាតំបន់អេរកូទេសចរណ៍ដ៏ល្អមួយ ដើម្បីឲ្យប្រជាជនក្នុងតំបន់កាត់បន្ថយនូវភាពក្រីក្រ បានមួយកំរិតធំ ។
លោក គោស៊ុំ សារឿត បានបញ្ជាក់ថា ការការពារព្រៃលិចទឹក គឺជាគោលដៅសំខាន់មួយដែលអាជ្ញាធរ ឬសហគមន៍ទេសចរណ៍តំបន់នោះ ត្រូវការពារឲ្យបានជាដាច់ខាត រួមទាំងបរិស្ថាន នៅក្នុងតំបន់នោះផង ៕
អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងជីកធ្វើបង្គន់អនាម័យផ្ទាល់ដី និងដាក់បង្រាយបង្គន់អនាម័យចល័ត ដែលមានស្រាប់ របស់សាលារាជធានីភ្នំពេញ នៅតាមចំណុចដែលបានកំណត់នៅជុំវិញបរិវេណ ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ នៅត្រើយខាងកើតទន្លេ និងត្រើយខាងមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០នេះ ហើយឲ្យរួចរាល់ទាំងស្រុងនៅថ្ងៃទី១៧ ខែវិច្ឆិកា ដដែលនេះ ។ ដោយចាប់ពីរសៀលថ្ងៃទី១៧ ដល់១៩ ខែវិច្ឆិកានេះ ទូក និងក្រុមកីឡាកប្រណាំងទូក គ្រប់ខេត្តក្រុងនឹងមកដល់រាជធានីភ្នំពេញហើយ ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិបានឲ្យដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ថា ដោយអនុវត្តតាមការណែនាំរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញអង្គភាពលោកបានចាបដាក់ពង្រាយ និងជីកបង្គន់ផ្ទាល់ដី នៅត្រើយខាងកើតមុខវាំង និងដាក់ពង្រាយបង្គន់អនាម័យចល័ត នៅត្រើយខាងលិច និងតាមសួនច្បារសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ចំនួន១៩៦ បង្គន់នៅ១៩៦ កន្លែងឲ្យរួចនៅថ្ងៃ១៧ ខែវិច្ឆិកានេះ ។
លោកប្រធានអង្គភាពបានបញ្ជក់ថា បង្គន់ទាំងនេះមានបង្គន់ជីកផ្ទាល់ដីចំនួន ១០០ បង្គន់ ហើយបង្គន់ជីកនេះ ដាក់នៅត្រើយខាងកើតទន្លេ ឬជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌប្ញស្សីកែវ ចំណែកនៅត្រើយខាងលិចទន្លេមុខវាំងវិញ ស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំកាមន ដាក់បង្គន់ចល័តដែលមានស្រាប់ចំនួន៩៦ បង្គន់មានដាក់តាមសួនច្បារ និងទីសាធារណៈក្នុងនោះមានបង្គន់អនាម័យទំនើបដ៏ធំមួយ នៅជិតសាលសន្និសីទចតុមុខ ក៏បើកបំរើឲ្យពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃខាងមុខនេះដែរ ។
លោក សាមុត បានបន្តថា នៅពេលខាងមុខនេះលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ មានគម្រោងស្នើឲ្យក្រសួងទេសចរណ៍ បើកបង្គន់អានាម័យទំនើបមួយ នៅជិតសាលសន្និទ្ធចតុមុខ បើកឲ្យប្រើប្រាស់រយៈពេល ៣ ថ្ងៃ ក្នុងឱកាសបុណ្យអុំទូកនាពេលខាងមុខនេះ សម្រាប់ថ្នាក់ដឹកនាំចូល ហើយបង្គន់ងនាម័យធំនេះ របស់មន្ត្រីក្រសួងទេសចរណ៍ ។ បង្គន់អានាម័យនេះមានកំពស់ ២ ជាន់ ធ្វើអំថ្មទំហំ ៨ ម៉ែត្រគុណ ១១ ម៉ែត្រ ជាបង្គន់អានាម័យសាធារណៈ មួយរបស់ក្រសួងទេសចរណ៍ ដែលជាអំណោយរបស់សមាគមបង្គន់អានាម័យពិភពលោក “កូរ៉េ” បានដំណើរការសាងសង់ ហើយនឹងបានសម្ភោធរួចហើយ កាលពីខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ ។
គួររំលឹកដែរថា កាលពីឆ្នាំ២០០៩ កន្លងមកលោក កែប ជុតិមា ក៏បានឲ្យផ្នែកជំនាញសាលារាជធានីភ្នំពេញ សាងសង់បង្គន់អនាម័យសាធារណៈ ដ៏ធំមួយកន្លែងនៅខាងក្រោយរូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត ជាប់ប៉ុស្តិ៍ប៉ូលិស និងទីបញ្ជការប៉េអឹមខណ្ឌដូនពេញ ក៏សម្រាប់បំរើឲ្យប្រជាពលរដ្ឋប្រើប្រាស់ដែរ ទាំងពេលបុណ្យទាន និងពេលធម្មតាថែមទៀត ។
ការដាក់ពង្រាយបង្គន់អានាម័យនៅចំណុចខាងលើនេះ ជាការរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងមានសោភ័ណ្ឌភាពមានអនាម័យ នៅតំបន់មាត់ទន្លេចៀសវាងការបន្ទោបង់បែបអានាធិបតេយ្យ ដូចសព្វថ្ងៃធ្វើឲ្យខូចបរិស្ថាន និងគ្មានសណ្តាប់ធ្នាប់អានាម័យ តាមមាត់ទន្លេពិសេសជុំវិញ បរិវេណបុណ្យអុំទូក ជាងរៀលរាល់ឆ្នាំ សាលារាជធានីភ្នំពេញ បានយកចិត្តទុកដាក់គិតគូរ ពីបញ្ហាអនាម័យ និងសុខភាពប្រជាជនជាចម្បង ។
លោក ញ៉ែម សារ៉ន នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តក្រុងនានា ទាំងអ្នកមកប្រណាំងទូក និងអ្នកមកតាមកីឡាកប្រណាំងទូកក៏ដូចប្រជាពលរដ្ឋមកទស្សនាកំសាន្ត និងមកមើលការប្រណាំងទូកផង នៅភ្នំពេញរយៈពេល ៣ ថ្ងៃ សូមបងប្អូននាំគ្នាបន្ទោរបង់តាមបង្គន់សាធារណៈ ដែលបានដាក់រួចហើយកុំនាំគ្នាបន្ទោរបង់ ពាសវាលពាសកាលនៅតាមទីសាធារណៈ និងតាមសួនច្បារនាំឲ្យខូចបរិស្ថាន និងអនាម័យមិនល្អបង្ករដល់សុខភាព របស់យើងផង និងអ្នកដ៏ទៃផងដែរ ពិសេសខូចសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងទីក្រុងភ្នំពេញថែមទៀត ៕